អតីតខ្សែប្រយុទ្ធឆ្នើមរបស់ ភ្នំពេញក្រោន កីឡាករ Shane Booysen បានលើកឡើងពីមូលហេតុដែលបានសម្រេចចិត្តចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង តែមានរឿងខកបំណងមួយ ដោយចំពេលកីឡាករ ប្រាក់ មន្នីឧត្តម ចាកចេញទៅប្រទេសម៉ាឡេសុី ធ្វើឲ្យមិនបានលេងរួមគ្នា។
ជាការពិតណាស់ កីឡាករអាហ្វ្រិកខាងត្បូងរូបនេះ បាននិយាយថា៖ «ការសម្រេចចិត្តមក ព្រះខ័នរាជស្វាយរៀង គឺដើម្បីបង្កើនសមត្ថភាព នឹងបានលេងរួមគ្នាជាមួយ កីឡាករ ប្រាក់ មន្នីឧត្តម ដែលធ្លាប់បានលេងរួមគ្នាក្នុងក្រុមជម្រើសកីឡាករប្រចាំក្របខ័ណ្ឌលំដាប់ទី១ កម្ពុជា (Cambodia All Stars) ចំនួន ៣ លើក យើងលេងយល់ចិត្តគ្នាខ្លាំងណាស់។ តែទោះជាយ៉ាងណាក៏ដោយការដែល ឧត្តម សម្រេចចិត្តទៅម៉ាឡេសុី គឺជារឿងល្អសម្រាប់គាត់ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ»។
សូមបញ្ជាក់ថា Shane Booysen បានសម្រេចចិត្តផ្ទាល់ខ្លួន ដើម្បីមកចូលរួមជាមួយម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ២០១៧ នឹងជាកីឡាករបរទសដំបូងរបស់ក្លិប នារដូវកាលថ្មី ២០១៨ នេះផងដែរ៕
មតិយោបល់