ការប្រកួតសប្តាហ៍ទី១១ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដែលជាគូពិសេស ដោយក្រុមបាល់ទាត់ បឹងកេត បានយកឈ្នះ ណាហ្គាវើល ជាលទ្ធផល ៣ទល់២ នាពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។
គ្រាប់បាល់នាំមុខរបស់ បឹងកេត រកបានដោយកីឡាករវ័យក្មេង ម៉ាត់ យ៉ាមីន ទាត់ពីចំងាយ នៅនាទី ១៥ នឹង ២គ្រាប់ទៀត រកបានដោយខ្សែប្រយុទ្ធ OMOGBA នៅនាទី ៧៧ ស្របពេលដែលគ្រាប់ជ័យជម្នះ រកបានដោយការទាត់បាល់ ១១មែត្រ ពីសំណាក់កីឡាករប្រសុីល MAYCON នៅនាទី ៩០ ខណៈដែល គ្រាប់បាល់របស់ ណាហ្គាវើល រកបានដោយកីឡាករចាស់វស្សា គួច សុគម្ភៈ នៅនាទី ២៧ នឹង អតីតកីឡាករវេស្ទើនភ្នំពេញ Matthew Osa នៅនាទី ៨៧។
គិតត្រឹមសប្តាហ៍ទី១១ ជ័យជម្នះរបស់បឹងកេត បានធ្វើឲ្យក្រុមការពារតំណែងជើងឯងនេះ ឡើងមកឈរកំពូលតារាងវិញ ចំណែក ណាហ្គាវើល ធ្លាក់មកឈរលេខ២ ដោយចាញ់ក្រុមលេខ១ ចំនួន ២ពិន្ទុ៕
https://www.youtube.com/watch?v=sJfs0YZTBJ4
មតិយោបល់