ក្រុមកាំភ្លើងធំ Arsenal បានស្រង់ដើមឡើងវិញហើយ ដោយបានបំបាក់ក្រុម Everton យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ បន្ទាប់ពីចាញ់ក្រុម Swansea ៣-១ កាលពីដើមសប្តាហ៍កន្លងមក។
យ៉ាងណាវិញនោះ បើក្រឡេកមើលទៅលើកីឡាករចំណូលថ្មី ទាំងពីររូប ដែលលោក Arsene Wenger បានដាក់ឲ្យលេងក្នុងជម្រើស ១១ នាក់ដំបូងរួមមាន Henrick Mkhitaryan និង Pierre-Emerick Aubameyang វិញ សុទ្ធសឹងតែបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតនេះ។ ក្នុងនោះដែរ Mkhitaryan បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលដល់ទៅ៣គ្រាប់ ក្នុងចំណោម ៥ គ្រាប់ ដែល Arsenal ទម្លាយសំណាញ់ទីក្រុម Everton ស្របពេលដែល Aubameyang រកបានគ្រាប់ដំបូងឲ្យ Arsenal ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប ខណៈកីឡាករ Aron Ramsey រកបាន Hat trick ក្នុងការប្រកួតនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ៥គ្រាប់របស់ Arsenal រកបានដោយ Aron Ramsey ៣គ្រាប់ ដោយស៊ុតបាននៅនាទីទី៦, ១៩ និង ៧៤, Laurent Koscielny នៅនាទីទី១៤ និង Pierre-Emerick Aubameyang នៅនាទីទី ៣៧ ។ ចំណែកក្រុម Everton វិញ អាចរកបានត្រឹម ១ គ្រាប់សងវិញប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Dominic Calvert-Lewin នៅនាទីទី ៦៤ ។
https://www.youtube.com/watch?v=irJwEl2KEno
មតិយោបល់