ភ្នំពេញៈ ជនសង្ស័យជាជនជាតិអូស្ត្រាលី ដែលជាបុគ្គលិក ក្រុមហ៊ុនSMCS ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូពេញឃាត់ខ្លួន ក្រោយពីបានប្រើហិង្សាដោយចេតនា យកដៃវាយទៅលើបុរសជនជាតិជប៉ុនម្នាក់ បណ្តាលឲ្យរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខហាងបារាំងយីហ៊ោ ឡូកូ ផ្ទះលេខ៣១ ផ្លូវលេខ១៣០ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ MORRISH STEVEN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិអូស្ត្រាលី មុខរបរ បុគ្គលិកក្រុមហ៊ុនSMCS ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវM២២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខPE0393953 ។ ចំណែកជនរងគ្រោះ ឈ្មោះ ISODA HIROSHI ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរទេសចរ ជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខ TK2610184 ស្នាក់នៅផ្ទះ១៩ ផ្លូវលេខ៤៤០ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រងរបួសចំផ្ទៃមុខ ប៉ោងភ្នែក បែកក្តោងច្រមុះ ហូរឈាម។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ ដេីម្បីកសាងសំនុំរឿងតាមនិតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់