ព័ត៌មានជាតិ

អាធ្រាត្រយប់ស្ងាត់! ហ៊ីយ៉ានដាយ២គឿង​ សាកកម្លាំងគ្នា របួស២នាក់​!

កំពង់ឆ្នាំង: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តហ៊ីយ៉ាន់ដាយ២គ្រឿង ​ធ្វើដំណើរស្របទិសដៅគ្នា ពីជើងទៅត្បូង រួចជ្រុលចង្កូតបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់២នាក់។

ករណីនេះកើតឡើង ​កាលពីវេលាម៉ោង​១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅនៅចំ​ណុចមុខផ្ទះ​ឈ្មោះ សឿងរុន ​ភេទប្រុស អា​យុ៥០ឆ្នាំ ​​ភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនបង្កមាន​ឈ្មោះ ស៊ូ ​ស្រេង ​ភេទប្រុស អាយុ៥៨ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ២៧២​២.ភព២។ ចំណែកទី១ឈ្មោះ ស៊ូ ​ស្រេង ភេទប្រុស អាយុ​៥៨ឆ្នាំ(របួសធ្ងន់) ​បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ​ពណ៌ខៀវពាក់ស្លាកលេខតាកែវ 3A-0671 ​ត្រូវជា​ប្ដី​ឈ្មោះ លាស់ យ៉ាន ភេទស្រី អាយុ៦១ឆ្នាំ(របួសធ្ងន់) ​អ្នកទាំងពីររស់នៅភូមិបឹងត្រាវ ឃុំសូគង ​ស្រុកកងមាស ខេត្តកំពង់ចាម​។

​ក្រោយកើតហេតុ សមត្ថកិច្ចបានប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់