លោក Munehiro Kugimiya គ្រូបង្វឹកកីឡាកាយសម្ព័ន្ធសញ្ជាតិជប៉ុន ប្រចាំអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS) បានមកបណ្ដុះបណ្ដាលគ្រូបង្វឹកកម្ពុជា២៥នាក់ រយៈពេល៩ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
បេសកជនរូបនេះថ្លែងថា៖ សម្រាប់បេសកកម្មមកកម្ពុជាលើកដំបូងនេះ លោកនឹងចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដែលធ្លាប់ហែលឆ្លងរាល់ឧបសគ្គនានា មុននឹងលោកក្លាយជាបេក្ខជនលេចធ្លោម្នាក់ ក្នុងការប្រកួតអន្ដរជាតិ ដូចជាការប្រកួតកីឡាអូឡាំពិកជាដើម ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកាយសម្ព័ន្ធកម្ពុជា ៕
ស្របគ្នានេះ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា បានថ្លែងអបអរ និងរំពឹងថាវគ្គសិក្ខាសិលានេះនឹងជួយពង្រឹងធនធានកីឡាកាយសម្ព័ន្ធ ត្រៀមពេលកម្ពុជាបើកទ្វារជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម២០២៣។
គួរបញ្ជាក់ថា វគ្គបំប៉នបច្ចេកទេស នឹងចាប់ផ្តើមពីថ្ងៃទី១៨នេះ ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ ដោយផ្តោតលើទ្រឹស្ដី និងការអនុវត្តផ្ទាល់។
មតិយោបល់