ព័ត៌មានកីឡា

Augusto ៖ ខ្ញុំគ្មានសោកស្តាយឡើយ ដែលចាកចេញពី Atletico Madrid ទៅប្រទេសចិន

អតីតខ្សែបម្រើកណ្តាល Atletico Madrid កីឡាករ Augusto Fernandez មិនមានការសោកស្តាយឡើយ បន្ទាប់ពីបានផ្លាស់ប្តូរទៅកាន់ក្លិប Beijing Reihe នៃក្របខ័ណ្ឌ Chinese Super League របស់ប្រទេសចិន។

កីឡាករអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយក្រុម Beijing Reihe លើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៤,៥ លានអឺរ៉ូ នាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅប្រទេសចិន។ Fernandez បានចូលរួមជាមួយក្រុម Atletico នៅខែ មករា ឆ្នាំ ២០១៦ ប៉ុន្តែបានរបួសជង្គង់ មិនសូវបានបង្ហាញខ្លួនឡើយ ពោលគឺបានលេងឲ្យក្លិបអេស្ប៉ាញនេះ ២១ ប៉ុណ្ណោះ រយៈ ២ ឆ្នាំ។

បើតាមកាសែត Marca បានដកស្រង់សម្តីកីឡាករវ័យ ៣១ ឆ្នាំនេះថា៖ «ពេលវេលារបស់ខ្ញុំនៅ Atletico បានផ្តល់បទពិសោធន៍ជាច្រើនសម្រាប់ខ្ញុំ ។ តែខ្ញុំបានផ្តល់អ្វីៗទាំងអស់របស់ខ្ញុំ នៅត្រឹមតែក្នុងការប្រកួតប៉ុណ្ណោះ នឹងនៅក្នុងការហ្វឹកហាត់និងពីមួយថ្ងៃទៅមួយថ្ងៃ “។ ការដែលទៅកាន់ប្រទេសចិន ខ្ញុំទុកចិត្ត នឹងសប្បាយរីករាយព្រោះខ្ញុំមានការគោរពចំពោះអ្នកគាំទ្រនិងប្រជាជននៃក្លិបនេះ។ “វាមិនអាចទៅរួចទេក្នុងការវិលត្រឡប់មកក្លិបដូចជា Atletico វិញ ព្រោះការចាកចេញនេះដែរ ខ្ញុំទទួលបានកិច្ចព្រមព្រៀងជាមួយសេដ្ឋកិច្ចសារៈសំខាន់ជាច្រើនផងដែរ” ។

ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ បានចំណាយពេលជាមួយ Atletico Madrid រយៈពេល ២ ឆ្នាំ បង្ហាញខ្លួនចំនួន ២១ លើកតែមិនបានរកគ្រាប់បាល់នោះទេ ខណៈដែល ១៥ ប្រកួតដែលលេងជាមួយជម្រើសជាតិ រកបាន ១ គ្រាប់៕

មតិយោបល់