ព័ត៌មានកីឡា

ក្លឹបបាតតារាងលីគកំពូលចិនចាប់អារម្មណ៍ Roben Van Persie

ក្លឹបកំពុងឈរចំណាត់ថ្នាក់ទី១៦លីគកំពូលចិន Shandong Luneng បានបង្ហាញចំណាប់អារម្មណ៍ចង់បានអតីតខ្សែប្រយុទ្ធរបស់ Asernal និង Man UTD កីឡាករ Roben Van Persie ។

កីឡាករសញ្ជាតិហូឡង់រូបនេះ បានចាកចេញពី Man UTD ទៅចូលរួមជាមួយក្លឹប Fenerbahce នៅប្រទេសហូឡង់កាលពីរដូវកាលមុន។ នៅទីនោះ Roben បានរកគ្រាប់បាល់បាន២២គ្រាប់ ក្នុងការបង្ហាញខ្លួន៤៨លើក។

ប៉ុន្តែប្រធានក្លឹបលោក Vitor Pereira នៅតែពុំទាន់ពេញចិត្ត ហើយបង្ហាញជំហរចង់លក់រូបគេចេញវិញ។ ទោះជាបែបនេះក្តី គេនៅមិនទាន់ឃើញការដាក់លក់កីឡាករឆ្នើមរូបនេះជាផ្លូវការឡើយ៕

មតិយោបល់