ប្រធានបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នឹងមកដល់កម្ពុជានាវេលាម៉ោង ៦ ល្ងាចនេះ នាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ។
កិច្ចប្រជុំកំពូលនេះនឹងចូលរួមដោយលោក Gianni Infantino ប្រធាន FIFA រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ FIFA និងប្រធាន អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់នៃបណ្តាលប្រទេសនានា ដែលមានជាង ២០ ប្រទេស មកចូល ខណៈប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោកអគ្គលេខាធិការក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដែរ។។
បើតាមការបញ្ជាក់ពីមន្រ្តីបាល់ទាត់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលរបស់ FIFA នេះ គ្រោងនឹងរៀបចំនាព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ៕
មតិយោបល់