ព័ត៌មានកីឡា

Coutinho៖ ខ្ញុំចាកចេញពី Liverpool ដើម្បីឈ្នះពាន

បន្ទាប់ពីបង្ហាញខ្លួនឲ្យក្លិបថ្មី Barcelona បានប៉ុន្មានប្រកួតកន្លងមកនេះ កីឡាករ Philippe Coutinho បាននិយាយបែបចំអកឡកឡឺយ ដាក់អតីតក្លិបរបស់គេ ហង្សក្រហម Liverpool ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ របស់​ ESPN FC បានឲ្យដឹងថា​ Philippe Coutinho បានបង្ហាញមូលហេតុ ពីការចាកចេញពី Anfield កាលពី​រដូវរំហើយកន្លងមកនេះ។ ក្នុងនោះដែរ​ Coutinho បាននិយាយថា៖ ខ្ញុំចាកចេញពី Liverpool គឺដើម្បីចង់ឈ្នះពាន, ការចំណាយពេលនៅ Anfield មួយរយ:កន្លងមកនេះ ខ្ញុំមិនទាន់ស្គាល់ឈ្នះពានណាមួយ​នៅឡើយទេ, កីឡាករទាំងអស់សុទ្ធសឹងចង់ឈ្នះពាន, ចំណែកខ្ញុំវិញក៍ដូចគ្នាដែរ។

ជាការពិតណាស់ ការផ្លាស់មកកាន់ Barcelona មិនទាន់បានប៉ុន្មានផង Coutinho បានសម្លឹងឃើញការឈ្នះពាន Laliga មួយបាត់ទៅហើយ ដោតកំពុងនាំមុខក្រុម Atletico Madrid ៩ពិន្ទុ ខណ: Real Madrid វិញដាច់ឆ្ងាយមែនទែន ស្របពេលដែល Copa dey Rey វិញ បានឈានដល់វគ្គផ្តាច់ព្រ័ត្រទៀតហើយ។

ប្រសិនបើក្រុម Barcelona ពិតជានៅតែធ្វើបានយ៉ាងល្អ រួមទាំងការឈ្នះពាន Laliga រដូវកាលនេះមែន​ Philippe Coutinho នឹងស្គាល់រសជាតិ ឈ្នះពានលីគកំពូលដំបូងក្នុងអាជីពបាល់ទាត់របស់គេ។

មតិយោបល់