ព័ត៌មានកីឡា

Hun Sen Cup៖ ណាហ្គាវើល ទៅធ្វើសុីដល់ដី ភ្នំពេញក្រោន

ការប្រកួតទាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន ឈានដល់ដំណាក់កាលទី៥ ជើងទី២ ដោយក្រុមណាហ្គាវើល បានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ១ទល់០ កាលពីម្សិលមិញ នាកីឡដ្ឋាន RSN ដែលជាទឹកដីរបស់ភ្នំពេញក្រោន។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ ណាហ្គាវើល ១គ្រាប់ ធ្វើបានសម្រេចដោយកីឡាករ សុះ ស៊ូហាណា នៅនាទីទី ៧១ ។ ខណៈដែលកាលពីជើងទី១ ឈ្នះ ភ្នំពេញក្រោន ២ទល់១ ម្តងរួចមកហើយ ដូច្នេះ ណាហ្គាវើល នឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្តទៀត។

សូមបញ្ជាក់ផងដែរថា ណាហ្គាវើល នឹងត្រូវជួបជាមួយ អគ្គិសនីកម្ពុជា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen Cup នេះ៕

រូបភាព៖ Phnom Penh Crown FC

មតិយោបល់