ខ្សែបម្រើស្លាបអាល់សេរ៉ី Riyad Mahrez នៅតែបន្តអាក់អន់ស្រពន់ចិត្តជាមួយក្រុម Leicester City ដដែល ដោយរូបគេបានចេញមុខមកដាស់តឿនក្រុមអង់គ្លេសមួយនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Riyad Mahrez បានស្នើឲ្យក្លិប Leicester City យល់ព្រមលក់រូបគេចេញ នៅរដូវក្តៅក្រោយនេះ។ ការធ្វើបែបនេះ វាហាក់ជាការគម្រាមមួយដល់ក្លិប Leicester City ដែលបន្តក្រាញននៀលមិនព្រមលក់ Mahrez ចេញ ជាច្រើនលើកកន្លងមកនេះ។ ក្នុងនោះដែរ Mahrez បានសោកស្តាយខ្លាំងបំផុត នៅពេលថ្ងៃចុងក្រោយ នៃទីផ្សាររដូវរំហើយ កីឡាកររូបនេះ បានត្រៀមខ្លួនក្នុងការផ្លាស់ទៅកាន់ក្រុម Manchester City តម្លៃ ៥០លានផោនទៅហើយ ក៍ប៉ុន្តែ Leicester City បានបញ្ចប់ក្តីស្រម៉ៃនេះវិញ ដោយបិទបញ្ចប់ទីផ្សារមិនព្រមលក់រូបគេឡើយ។
យ៉ាងណាវិញ Riyad Mahrez បានបន្តពិភាក្សាឡើងវិញ ជាមួយក្លិបដើម្បីធ្វើយ៉ាងណាឲ្យយល់ព្រមលក់រូបគេ នៅរដូវក្តៅក្រោយនេះ ក្នុងន័យស្វែងរកទ្រនុំថ្មី ដែលផ្តល់អនាគត់កាន់តែប្រសើរដល់ Mahrez ។ ហេតុនេះហើយ Mahrez នៅតែចង់ចាកចេញពី Leicester City ដដែល ខណៈ Manchester City និង Arsenal មានបំណងចង់បានកីឡាករអាល់សេរ៉ីរូបនេះ។



មតិយោបល់