ព័ត៌មានកីឡា

Messi និយាយពាក្យប៉ុន្មានម៉ាត់ចំពោះ Real Madrid ក្រោយការចាកចេញ របស់ Ronaldo

ថ្វីបើការប្រកួត ទើបតែចាប់ផ្តើមបាន ៣ប្រកួតមែន ក៍ប៉ុន្តែ ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់​ក្រុម Barcelona កីឡាករ Lionel Messi បានមើលឃើញយ៉ាងច្បាស់ពីក្រុម Real Madrid នាពេលបច្ចុប្បន្ននេះ ក្រោយការចាកចេញរបស់ Cristiano Ronaldo ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា​ Lionel Messi បានពោល​ពាក្យប៉ុន្មានម៉ាត់ទាក់ទងនឹងក្រុម Real Madrid នារដូវកាលនេះ គួរឲ្យចាប់​អារម្មណ៍បំផុត។ ក្នុងនោះដែរ Messi បាននិយាយាថា៖ Real Madrid ឆ្នាំនេះ គឺជាគួរប្រជែង គួរឲ្យខ្លាចមួយនៅ Laliga ពួកគេចាប់ផ្តើមល្អ ក្រោយការចាកចេញ របស់ Ronaldo ។

តារាឆ្នើមរូបនេះ បានឲ្យដឹងទៀតថា៖ ថ្វីបើយ៉ាងនេះក្តី សម្រាប់ UEFA Champion League គឺជាឱកាសដ៍ល្អមួយរបស់ Barcelona ក្នុងការដណ្តើមយកពានកំពូលអឺរ៉ុបនេះ ត្រឡប់មកវិញ ក្រោយខកខាន៣ឆ្នាំ ដែល Real Madrid គ្រងជាប់ជានិច្ច ព្រោះថា Real Madrid អត់ Ronaldo នឹងមិនអាច​ឈ្នះពាន Champion League បានឡើយ។ តាមរយ:សម្តីរបស់ Messi នេះដែរ បង្ហាញឲ្យឃើញថា ការចាកចេញរបស់ Ronaldo ពិតជាធ្វើឲ្យ Real Madrid មានការប្រែប្រួលខ្លាំង តែមិនប្រាកដថា អាចឈ្នះពានបានឡើយ។

ដូច្នេះហើយ Lionel Messi ជឿជាក់ថា ក្រុម Brcelona នឹងឈ្នះពាន Champion League នៅរដូវកាលនេះ ពោលក្រោយពី Ronaldo ចាកចេញពី Real Madrid ។

មតិយោបល់