ក្រុមបាល់ទាត់ Terengganu FC ដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រក្របអាជីព បានយកឈ្នះ Selangor ដោយលទ្ធផល ៤ ទល់ ១ កាលពីម្សិលមិញ នាសប្តាហ៍ទី ៣ នៃក្របខ័ណ្ឌលំដាប់កំពូលម៉ាឡេសុី ។
គ្រាប់បាល់ជ័យជម្នះរបស់ Terengganu FC រកបានដោយកីឡាករអង់គ្លេស Lee Tuck ២ គ្រាប់ម្នាក់ឯងដែលសុទ្ធតែជាការទាត់បាល់បញ្ចូលទីយ៉ាងល្អទាំងអស់ នៅនាទី ៣៣ នឹង ៦៨ ស្របពេលដែលកីឡាករ Sumareh រកបាននៅនាទី ៥៩ នឹងខ្សែប្រយុទ្ធ Kipre រកបាននៅនាទី ៦៦ ខណៈដែល ១ គ្រាប់របស់ Selangor រកបានដោយ Yahyah នៅនាទី ៨៩ ។
ឆ្លងកាត់ ៣ ប្រកួតមកនេះ ក្រុមរបស់ ធារី ចន្ថាប៊ីន នៅមិនទាន់ស្គាល់ចាញ់នៅឡើយទេ ពោលគឺស្មើ ២ ដង នឹងឈ្នះម្តង កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ចំណែក Selangor ទើបតែស្គាល់ចាញ់លើកដំបូងក្នុងប្រកួតនេះ ខណៈ ២ ប្រកួតលើកមុនឈ្នះទាំងអស់ កំពុងឈរលេខ ៣ ក្នុងចំណោម ១២ ក្រុម៕
https://www.youtube.com/watch?v=Cji7D6DpabQ
មតិយោបល់