ព័ត៌មានកីឡា

Rashford រកបាន៣ពិន្ទុឲ្យក្រុមជម្រើសជាតិអង់គ្លេស

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Marcos Rashford ពិតជាធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាមួយក្រុម ស្លូវ៉ាគី កាលពីយប់មិញនេះ។

ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធវ័យក្មេង ដែលកំពុងមានឈ្មោះបោះសម្លេង ក្នុងពិភពលោក Marcos Rashford បានរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិអង់គ្លេស យកឈ្នះលើក្រុមស្លូវ៉ាគី ក្នុងលទ្ធផល ២-១ ក្នុងទឹកដីខ្លួនឯង។ ថ្វីបើអង់គ្លេស អាចដណ្តើមយកបាន ៣ពិន្ទុពីការប្រកួតនេះមែន តែមានភាពតានតឹងយ៉ាងខ្លាំង ព្រោះថា ក្រុមស្លូវ៉ាគី បានបើកការវាយលុក នាំមុខលើក្រុមម្ចាស់ផ្ទះអង់គ្លេសមុន ១-០ តាំងពីនាទីទី៣ ដោយកីឡាករ Stanislav Lobotka ។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះអង់គ្លេស បានវាយបកវិញយ៉ាងខ្លាំងក្លាបំផុតរហូតអាចរកគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Eric Dier នៅនាទីទី៣៧។

ការវាយសង្រ្គប់នេះ មិនត្រូវបានបញ្ចប់ឡើយ ក៍ប៉ុន្តែងអង់គ្លេស រាងពិបាកក្នុងការធ្វើស៊ី លើក្រុមជម្រើសជាតិ ស្លូវ៉ាគីបន្តិចដែរ។ អ្វីដែលគួរឲ្យកោតសរសើរនោះគឺ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបីសាចក្រហម Manchester United គឺកីឡាករ Marcos Rashford បានរកគ្រាប់បាល់១គ្រាប់ឲ្យក្រុមជម្រើសជាតិអង់គ្លេស នៅនាទីទី៥៩ដែលជាគ្រាប់បាល់រកបាន ៣ពិន្ទុក្នុងជុំទី៨នេះ។ មកទល់ពេលនេះអង់គ្លេស កំពុងតែគ្រងតំណែងកំពូលតារាងពូលF ប្រកួត៨លើក ឈ្នះ៦ ស្មើ២ មិនដែលចាញ់ មាន២០ពិន្ទុ ខណៈក្រុមលេខ២ តាមពីក្រោយ៥ពិន្ទុនោះគឺ ស្លូវ៉ាគីនេះឯងដែលមាន ១៥ពិន្ទុតាមពីក្រោយ។

ដូច្នេះហើយ នៅសល់២ ប្រកួតទៀត អង់គ្លេសលេងមិនប្រឹងក៍ឡើងដែរ ទាំងគម្លាតពិន្ទុ និងគ្រាប់បាល់ក្នុងដៃសាកសមបំផុត សម្រាប់អង់គ្លេសកក់កៅអីឡើងវគ្គចែកពូល World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។

https://www.youtube.com/watch?v=bjxqL7Zh81U

មតិយោបល់