ខ្សែប្រយុទ្ធ Sergio Aguero បានលោតមកកាន់កំពូលតារាង នៃ Top Scorer របស់ Premier League ទាំងបីនាក់ជាមួយនឹងខ្សែប្រយុទ្ធស្បែកជើងមាស ២ រដូវកាលជាប់គ្នា Harry Kane និងខ្សែប្រយុទ្ធចំណូលថ្មី Mohamed Salah ។
ជាក់ស្តែងណាស់ កាស៊ុតបាន ៤ គ្រាប់ក្នុងជំនួបជាមួយក្រុម Leicester City កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានធ្វើឲ្យ Segio Aguero ឈានមកប្រជែងស្បែកជើងមាសជាមួយ Mohamed Salah និង Harry Kane ។ ៤ គ្រាប់នេះដែរ បានធ្វើឲ្យ Aguero ស៊ុតបាន ២១ គ្រាប់ហើយ ដោយតាមពីក្រោយ Salah ត្រឹម ១ គ្រាប់ និង Harry Kane ២ គ្រាប់ប៉ុណ្ណោះ។ Aguero កាន់តែចាប់ផ្តើមយ៉ាងល្អ ដោយការស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុង១ប្រកួត ប្រសិនបើ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នៅតែធ្វើបានយ៉ាងល្អបែបនេះទៀតនោះ ស្បែកជើងមាស Premier League រដូវកាលនេះ ច្បាស់ជាធ្លាក់មកលើ Aguero ជាក់ជាមិនខាន។
យ៉ាងណាវិញ មិនប្រាកដថា Aguero អាចឈ្នះបានឡើយ ព្រោះថា Harry Kane និង Mohamed Salah នៅតែបន្តធ្វើបានយ៉ាងល្អដូចគ្នា ដែលធ្វើឲ្យការប្រជែងស្បែកជើងមាស របស់កីឡាករទាំង៣ កាន់តែក្តៅគគុកនោះ។
https://www.youtube.com/watch?v=fwud44mGIdk&t=2s
មតិយោបល់