សមាគមកីឡាបាល់ទាត់ចិន (CFA) អាចដាក់ពិន័យក្លិប Beijing Guoan ដោយកាត់បន្ថយ ១០ ពិន្ទុនៅក្នុងក្របខ័ណ្ឌ Chinese Super League លើការចុះហត្ថលេខានាំយកកីឡាករ Cedric Bakambu កាលពីខែមករា ពីក្រុម Villarreal ។
យោងតាម South China Morning Post បានដឹងថា Bakambu បានហ្វឹកហាត់ជាមួយ Beijing Guoan នៅជំរុំមុនរដូវកាលរបស់គេក្នុងប្រទេសព័រទុយហ្គាល់ ហើយថែមទាំងបានស៊ុតបញ្ចូលទីឱ្យក្លិបនៅក្នុងពានពាន Atlantic Cup ផងដែរ។ ទោះជាយ៉ាងណាក៏ដោយក្របខ័ណ្ឌ Chinese Super League មិនទាន់ត្រូវបានប្រកាសជាផ្លូវការថាបាននាំយកខ្សែប្រយុទ្ធកុងហ្គោកើតនៅប្រទេសបារាំង ជាមួយ CFA ឡើយ (នាំយកកីឡាករដោយមិនមានការចុះហត្ថលេខាជាមួយ CFA)។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុតនោះសមាគមបាល់ទាត់ចិនបាននិយាយថាក្លិបដែលគេចពីការដកហូតយកប្រាក់រហូតដល់ ៤៥ លានយ័ន អាចនឹងត្រូវកាត់ចេញពីពិន្ទុសរុបរបស់ពួកគេនៅក្នុងតារាងក្នុងក្របខ័ណ្ឌកំពុងប្រកបអាជីព (league) ដែលមាន ១៥ ពិន្ទុសម្រាប់ការផ្ទេរក្នុងទឹកប្រាក់លើសពី ៣៦០ លានយន់ (៥៧ លានដុល្លារ) ក្នុងតម្លៃផ្ទេរកីឡាករ។
ដូច្នេះ ករណីក្លិប Beijing Guoan បាននាំយកកីឡាករ Bakambu ដែលមានតម្លៃ ៤០ លានអឺរ៉ូ (៤៩,១ លានដុល្លារអាមេរិក) នឹងត្រូវទទួលខុសត្រូវចំពោះការដក ១០ ពិន្ទុដែលជាកម្រិតធ្ងន់បំផុត ចំនួន ៥ សប្តាហ៍ដែលប្រកួតដំបូងជិតចាប់ផ្តើមរដូវកាលថ្មី ២០១៨ នេះ៕
មតិយោបល់