ព័ត៌មានកីឡា

អនាគត់ របស់ Di Maria អាស្រ័យលើ Mbappe

ខ្សែបម្រើប្រយុទ្ធស្លាប Angel Di Maria កំពុងតែចង់ផ្លាស់មកកាន់ក្រុម Barcelona យ៉ាងខ្លាំង ស្របពេលដែល Barcelona ក៍ចង់បានកីឡាកររូបនេះផងដែរ។

ប្រភពរបស់ Marca បានឲ្យដឹងថា Di Maria អាចផ្លាស់មកកាន់ក្រុម Barcelona បានប្រសិនបើ Kylian Mbappe ត្រូវបានខ្ចីជើង ទៅកាន់ក្រុម Paris Saint Germain បាននោះ។ ជាការពិតណាស់ ក្រុម PSG បានកំពុងតែមមាញឹក យ៉ាងខ្លាំង ក្នុងការខ្ចីជើង ដោយមានលក្ខខ័ណ្ឌទិញផ្តាច់ Kylian Mbappe ពីក្រុម Monaco ។ កត្តានេះហើយ ដែលជម្រុញឲ្យកីឡាករ អាហ្សង់ទីន Angel Di Maria ត្រូវស្វែងរកទ្រនុំថ្មី ដែលប្រសើរជាងនេះ ។ យ៉ាងណាវិញ ប្រភពខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា នៅសល់២ថ្ងៃទៀតប៉ុណ្ណោះ ដរាបណា Paris Saint Germain មិនអាចនាំយក Mbappe បានទេនោះ Di Maria មិនអាចចាកចេញបានឡើយ។

ហេតុនេះហើយ អនាគត់របស់ ខ្សែបម្រើស្លាបអាហ្សង់ទីន រូបគេ ត្រូវសម្រេចដោយសារវត្តមាន របស់ Mbappe ទាំងស្រុង។ ម្យ៉ាងវិញទៀត Di Maria ថ្វីត្បិតកំពុងតែលេងយ៉ាងល្អ នៅក្រុម PSG មែន តែក្រោយពី Neymar ទៅដល់ Di Maria មិនមែនជា Key Player ទៀតឡើយ។ យ៉ាងណាការចង់ផ្លាស់មកកាន់ Barcelona មិនមែនមានន័យថា Di Maria អាចក្លាយជា Key Player ឡើយ តែដោយសារ រូបគេចង់មកចូលរួមជាមួយ Barcelona ដែលកំពុងតែត្រូវការកីឡាករ ខណៈ PSG កំពុងប្រជុំជើងខ្លាំង។

ដូច្នេះហើយ រង់ចាំមើលថា តើ Angel Di Maria អាចផ្លាស់ទៅក្រុម Barcelona បានឬយ៉ាងណា ស្របពេលដែល Paris Saint Germain កំពុងតែមមាញឹក ក្នុងការខ្ចីជើង Kylian Mbappe ពីក្រុម Monaco ។

មតិយោបល់