ព័ត៌មានកីឡា

Fellaini យល់ព្រមទៅកាន់តួគី

ខ្សែបម្រើសក់សំពោងវ័យ ៣០ ឆ្នាំ Maruane Fellaini បានយល់ព្រមក្នុងការផ្លាស់ទៅកាន់ប្រទេសតួគីហើយ នៅរដូវកាលក្រោយនេះ នៅពេលដែលកុងត្រារបស់គេត្រូវបានបញ្ចប់។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា កីឡាករប៊ែហ្ស៊ិក Maruane Fellaini បានសម្រេចចិត្តចាកចេញពីក្រុមបីសាចក្រ​ហម Manchester United ដើម្បីផ្លាស់ទៅកាន់ក្រុម Besiktas នៅក្របខ័ណ្ឌ​កំពូលរបស់ប្រទេសតួគី។ ការសម្រេចចិត្តចាកចេញពី Old Trafford នេះដែរ​​ ដោយសារតែកុងត្រារបស់ Fellaini ត្រូវបញ្ចប់ជាមួយ Man Utd ហើយ ម្យ៉ាង​ក្រុមបីសាចក្រហម លែងក្លាយជាទ្រនុំប្រសើរសម្រាប់កីឡាកររូបនេះហើយ​ ព្រោះ Man Utd បានត្រៀមទិញកីឡាករលេងនៅតំបន់កណ្តាលមកបន្ថែមទៀតផង​ដែរ។ យ៉ាងណាវិញ ការសម្រេចមកលេងនៅតួគីនេះដែរ អាចជាការសម្រេចចិត្ត​ខុសមួយ សម្រាប់ Fellaini ខណ:ក្រុម Paris Saint Germain ក៍មានចំណាប់​អារម្មណ៍ចង់បាន Fellaini ទៅកាន់ League1 ។

ក៍ប៉ុន្តែ Maruane Fellaini ចង់ផ្លាស់ទៅកាន់តួគីវិញ ជាពិសេសក្រុម Besiktas ដែលកីឡាករ ប៊ែលហ្ស៊ិករូបនេះរំពឹងថា នៅទីនោះ អាចជាកន្លែងដ៍ល្អជាង នៅបារាំង និងអង់គ្លេស ក្នុងការប្រកបអាជីពបាល់ទាត់របស់កីឡាករវ័យចំណាស់ដូចរូបគេ។

មតិយោបល់