ព័ត៌មានកីឡា

អ្នកចាំទីដៃស្អិតរបស់ Man Utd ជឿថា Bailly ជារនាំងធំការពារ Man City

David de Gea បានគិតថាមិត្តរួមក្រុមរបស់ខ្លួនជាខ្សែការពារល្អមែនទែន ហើយអាចជារនាំងធំសម្រាប់ក្រុម Manchester United ក្នុងការប្រកួតជាមួយ Manchester City នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

Man Utd បានទិញខ្សែការពារខាងលើនេះពីក្លឹប Villarreal ក្នុងតម្លៃខ្លួន៣០លានផោន កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ហើយកីឡាកររូបនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងប៉ុន្មានប្រកួតកន្លងមកដែរ ក្នុងនាមជាអ្នកការពារតំបន់កណ្ដាល។ មួយវិញទៀត កីឡាករវ័យ២២ឆ្នាំរូបនេះ ក៏បានជាប់ឈ្មោះជា Man Of The Match ៣ដង ក្នុង៤ប្រកួតបើករដូវកាលថ្មីក្រោមការដឹកនាំរបស់លោក Jose Mourinho ផងដែរ។

eric-bailly

ហេតុផលទាំងនេះហើយ បានជាធ្វើឱ្យ De Gea គិតថាមិត្តរួមក្រុមថ្មីនេះ នឹងក្លាយជារនាំងការពារដ៏រឹងម៉ាំសម្រាប់ក្រុម Man Utd ក្នុងរដូវកាលនេះ ក៏ដូចជាប៉ះ Manchester City ផងដែរ។

“ហោ Man Utd ទិញ Bailly មកមិនខុសនោះទេ។ វត្តមានរបស់គាត់បានធ្វើឱ្យកីឡាករនៅ Man Utd មានការភ្ញាក់ផ្អើលជាខ្លាំង។ ខ្ញុំចាំបានថាខ្ញុំមកដំបូង មានការពិបាកខ្លាំងណាស់ ប៉ុន្តែគាត់វិញបានយល់បានយ៉ាងឆាប់រហ័ស។ គាត់មានទំនុកចិត្តខ្ពស់ បច្ចេកទេសការពារល្អណាស់ ខ្ញុំជឿជាក់លើគាត់ពេលលេងម្ដងៗ”។ សម្ដីរបស់ De Gea ៕

 

មតិយោបល់