បន្ទាប់ពីត្រូវក្រុម Dortmund ខ្ចីជើងពីក្រុមតោខៀវ Chelsea កាលពីរដូវរំហើយកន្លងមកនេះ ខ្សែប្រយុទ្ធស្បែកខ្មៅប៊ែលហ្ស៊ុក Micky Batshuayi ស៊ុតចូលគ្រប់ការប្រកួតដែលមានវត្តមានរបស់គេ។
ជាក់ស្តែងណាស់ ក្នុងជំនួប Europa League ជើងទី១ យប់មិញនេះ ដែលក្រុម Dortmund បើកទ្វារទទួលក្រុម ជើងខ្លាំងមកពីអ៊ីតាលី Atalanta នោះ ក្រុម Dortmund បានយកឈ្នះយ៉ាងប្រកៀកប្រកិត ៣-២។ ក្នុងនោះដែរ Micky Batshuayi ធ្វើបានយ៉ាងល្អ ដោយស៊ុត២គ្រាប់ចុងក្រោយ ជួយឲ្យ Dortmund យកឈ្នះក្នុងការប្រកួតដ៍សំខាន់មួយនេះ បើទោះបីជាមិនទាន់ទទួលបានសុវត្ថិភាពក៍ដោយ។ Dortmund បាននាំមុខ១គ្រាប់មុន តាមរយៈការស៊ុតរបស់កីឡាករ Andre Schuerrle នៅនាទីទី៣០ តែត្រូវបានក្រុម Atalanta វាយបកបាន២គ្រាប់ផ្ទួនៗមកវិញ ដោយការស៊ុតរបស់កីឡាករ Josip Ilicic ២គ្រាប់នៅនាទីទី៥១ និង៥៦។
យ៉ាងណាវិញ ខ្សែប្រយុទ្ធស្បែកខ្មៅ Micky Batshuayi បានជួយឲ្យក្រុម Dortmund យកឈ្នះក្នុងការប្រកួតនេះវិញ ដោយស៊ុតបាន ២គ្រាប់នៅចុងម៉ោងជួយ Dortmund ឈ្នះ ៣-២ វិញ ដោយរកបាននៅនាទីទី ៦៥ និងនាទីទី ៩០។



https://www.youtube.com/watch?v=QuW0f4fHYX4
មតិយោបល់