ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងប្រុសស្រី២ក្រុម ចំនួន៧នាក់ ដែលប្រើប្រាស់ម៉ូតូកែច្នៃជិះរំខានដល់អ្នកធ្វើដំណើរ និងពលរដ្ឋមានលំនៅក្បែរផ្លូវ និងបង្កប៉ះពាល់សុខសណ្តាប់ធ្នាប់តាមផ្លូវជួរមាត់ទន្លេក្នុងទីប្រជុំជនក្រុងក្រចេះ ត្រូវបាននគរបាលក្រុងក្រចេះស្ទាក់ចាប់កាលពីយប់ថ្ងៃទី១៥ កុម្ភៈ និងបាននាំខ្លួនពួកគេមកអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីមានវិធានការ។
អធិការនគរបាលក្រុងក្រចេះលោកវរសេនីយ៍ឯក នេត លីន បានអោយដឹងថា នគរបាលបាននាំខ្លួនក្រុមក្មេងទំនើងប្រុស ស្រីទាំងនោះមកអធិការដ្ឋានដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា អោយបញ្ឈប់ការធ្វើសកម្មភាពណាដែលប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងតម្រូវអោយអណាព្យាបាលរបស់ពួកគេមកធានាយកពួកគេទៅផ្ទះវិញ ដើម្បីយកទៅអប់រំណែនាំបន្ត៕


មតិយោបល់