ក្លឹប FC Barcelona បានបង្កើតប្រវត្តិសាស្ត្រមួយក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ ដោយក្លាយជាក្រុមទី១ដែលមិនទទួលបានកាតក្រហមនិងការពិន័យបាល់១១ម៉ែត្រ ក្នុងរយៈពេល២៨ប្រកួតជាប់គ្នា។
ស្របពេលជាមួយការរិះគន់យ៉ាងចាស់ដៃ ទាក់ទងនិងអាជ្ញាកណ្ដាលកាន់ជើងខាង Barcelona ទាំងនៅ La Liga និង UEFA Champions League នោះ ក្លឹបនៅតំបន់កាតាឡាន់មួយនេះបានធ្វើរឿងមិនគួរឱ្យជឿនិងមិនដែលកើតមានក្នុងរយៈពេល៤៦ឆ្នាំមួយទៀតហើយ។ ដោយក្រោយពីការយកឈ្នះ Valencia នោះ ពួកគេកំពុងតែកាន់កំណត់ត្រា២៨ប្រកួត មិនមានកីឡាករកាតក្រហម ហើយក៏គ្មានបង្កកំហុសបង្កើតជាការពិន័យ១១ម៉ែត្រផងដែរ។

ប្រកួតចុងក្រោយដែលពួកគេទទួលបានកាតក្រហមនោះ គឺនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០១៥ ដោយកាលនោះយកឈ្នះក្រុម Eibar ក្នុងលទ្ធផល៣-១ ដោយកាលនោះ Javier Mascherano ជាអ្នកទទួលបាន។ ដោយឡែកចំពោះការពិន័យ១១ម៉ែត្រវិញ កើតឡើងចំពោះ Barcelona តាំងពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅ ពេលលេងទល់ក្រុម Celta Vigo។
សូមបញ្ជាក់ថាកំណត់ត្រាខាងលើនេះ មានក្លឹបធ្វើបានតាំងពីរដូវកាល១៩៧០-១៩៧១ មកម្ល៉េះក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញនេះ៕
មតិយោបល់