ខ្សែប្រយុទ្ធបារាំង Oliver Giroud អាចរកគ្រាប់បាល់ដំបូងឲ្យក្រុមតោខៀវ Chelsea ហើយ ក្នុងជំនួប FA Cup យប់មិញនេះ ដោយបំបាក់ក្រុម Hull City ក្នុងលទ្ធផល ៤-០ ដែលជាការស៊ុតត្រឹម ១ តង់ទី ១ ប៉ុណ្ណោះ។
បន្ទាប់ពីការផ្លាស់មកកាន់ Stamford Bridge នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនារដូវរំហើយកន្លងមកនេះ ខ្សែប្រយុទ្ធបារាំង Oliver Giroud ទើបតែរកគ្រាប់បាល់ដំបូងឲ្យក្លិបថ្មី ក្នុងការប្រកួត FA Cup យប់មិញនេះប៉ុណ្ណោះ។ ជាក់ស្តែងណាស់ ក្រុមតោខៀវ Chelsea បានទម្លាក់ក្រុម Hull City ក្នុងលទ្ធផល ៤-០ ដែលជាការស៊ុតរបស់កីឡាករ Willian ២គ្រាប់នៅនាទីទី២ និង ៣២, Pedro Rodriguez នៅនាទីទី២៧ និង Oliver Giroud នៅនាទីទី ៤២ ។
ដូច្នេះហើយ ខ្សែប្រយុទ្ធបារាំង Oliver Giroud បានបង្ហាញនូវសក្តានុពលនៃការស៊ុតបញ្ចូលទីហើយ ដែលនេះជាអ្វីដែលលោក Antonio Conte ចង់បានបំផុត ក្នុងការនាំយកកីឡាកររូបនេះ មកកាន់ Stamford Bridge ។
https://www.youtube.com/watch?v=BQiLaOcUJqk
មតិយោបល់