ព័ត៌មានជាតិ

ខឹងរឿងប្រពន្ធស្ដីឲ្យ បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ទុកកូនឲ្យនៅកំព្រា

ឧត្តរមានជ័យៈ ជម្លោះក្នុងគ្រួសារបន្តិចបន្ទួចសោះ នាំបុរសម្នាក់គិចខ្លី ដាច់ចិត្តចងកធ្វើអត្តឃាតខ្លួន ចោលប្រពន្ធនិងកូន ដែលបានបង្កឲ្យមានការភ្ញាក់ នៅវេលាម៉ោង ៧ និង ០៥នាទីយប់ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៨ នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះ ឈ្មោះយ៉ម សុខឿន ភេទ ប្រុសអាយុ២៥ឆ្នាំ មុខរបរជាអ្នកហៅមនុស្សជិះរថយន្ត នៅក្នុងស្រុកអន្លង់វែង
មានប្រពន្ធឈ្មោះ សត ស៊ីណា អាយុ២៧ឆ្នាំ ជាមេផ្ទះ មានកូនប្រុសម្នាក់ ទើបមានអា យុ១ខួបកន្លះ រស់នៅក្នុងភូមិកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ប្តីប្រពន្ធទាំង២នាក់នេះ ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធ គឺមិនដែលមានរឿងជម្លោះអីខ្លាំងដាក់គ្នានោះទេ រហូតដល់មានកូនប្រុសម្នាក់។ ខណៈថ្ងៃសែនចិន ជនរងគ្រោះ បានផឹកស៊ីជាមួយមិត្តភក្តិរបស់ខ្លួន ស្រាប់តែប្រពន្ធមានការស្តីបន្ទោស ហើយប្តីបានអង្វរសុំទោសប្រពន្ធដែរ តែប្រពន្ធនៅតែខឹង ដោយមិននិយាយរាប់រក ក៏យកខ្សែគោចងក ជាប់នឹងមែកឈើ ដែលស្ថិតនៅខាងក្រោយផ្ទះប្រមាណជា៥០ម៉ែត្រ សម្លាប់ខ្លួនតែម្ដង។

ប្រភពដដែល បានបន្ថែមថា ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារនិងសាច់ញ្ញាតិ ជនរងគ្រោះថា មានករណីចងករធ្វើអត្តឃាត សមត្តកិច្ចបានចុះទៅដល់កន្លែង និងបានធ្វើកោសល្យវិច័យ ពិនិត្យទៅឃើញថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន
ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់