ក្រុមបាល់ទាត់ Leicester City នៅតែជាក្រុមខ្លាំងមួយរបស់ Premier League ដដែល ដោយបានទម្លាក់ក្រុម Sheffield United ក្នុងលទ្ធផល ១-០ ក្នុងជំនួប FA Cup យប់មិញនេះ ដើម្បីឡើងទៅកាន់វគ្គបន្តទៀត។
យ៉ាងណាវិញនោះ ជ័យជម្នះដែលក្រុម Leicester City អាចធ្វើបាននៅយប់មិញនេះ បានកើតចេញពីការស៊ុតត្រឹម ១ គ្រាប់ប៉ុណ្ណោះ របស់ខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Jamie Vardy នៅនាទីទី ៦៦ ។ ១ គ្រាប់របស់ Vardy បានធ្វើឲ្យក្រុម Leicester City បន្តឡើងទៅកាន់វគ្គបន្ទាប់ទៀតនៃ FA Cup ជាមួយក្រុមតោខៀវ Chelsea ដែលបានយកឈ្នះក្រុម Hull City យប់មិញនេះដូចគ្នា ក្នុងលទ្ធផល ៤-០ ។
ក្នុងនោះដែរ Jamie Vardy នៅតែជាតារាស៊ុតយ៉ាងសំខាន់សម្រាប់ក្រុមកញ្ជ្រោងខៀវ Leicester City ដដែល មិនថានៅ Premier League ឬពានផ្សេងៗនៅអង់គ្លេសឡើយ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ តែងតែរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុម Leicester City ជានិច្ច។
https://www.youtube.com/watch?v=GaqrA6NmK70
មតិយោបល់