ព័ត៌មានកីឡា

PSG ត្រៀម ៣០ លានផោន បន្ថែមកម្លាំងការពារ

ក្រុមអ្នកមានបារាំង បានត្រៀមរួចរាល់ហើយ ក្នុងការបន្ថែមកម្លាំងការពារថ្មីមួយរូបទៀត ដោយហ៊ានចំណាយដល់ទៅខ្ទង់ ៣០លានផោន នៅរដូវក្តៅខាងមុខនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Paris Saint Germain នឹងចំណាយទឹកប្រាក់ ៣០លានផោន ដើម្បីទិញខ្សែការពារស្លាបអាហ្សង់ទីន Marcos Rojo ពីក្រុមបីសាចក្រហម Manchester United ។ ការចង់បាន Rojo នេះដែរ ដោយសារតែក្រុម Paris Saint Germain នៅមានចំណុចខ្សោយត្រង់ស្លាបឆ្វេង​នៅ​ឡើយ ដែលមិនសូវមុតស្រួចឡើយ ខណៈស្លាបស្តាំ Dani Alves ហាក់រឹងមាំហើយ។ ម្យ៉ាងវិញទៀតនោះ Rojo មិនត្រឹមតែអាចលេងការពារស្លាបប៉ុណ្ណោះទេ​ កីឡាករអាហ្សង់ទីនរូបនេះ អាចលេងបានទាំងតំបន់ការ​ពារ​កណ្តាលទៀត ប្រសិនបើចាំបាច់នោះ។ Rojo គឺជា​កម្លាំងដ៍សំខាន់ដែលជួយក្រុមបីសាចក្រហម Manchester United ក្នុងការឈ្នះពាន Europa League កាលពីរដូវកាលមុន។

បើទោះបីជា Rojo របួស​កាលពីដើមរដូវកាលកន្លងមកក៍ដោយ​ តែក្រោយពីវិល​ចូលទីលានវិញ កីឡាករអាហ្សង់ទីនរូបនេះនៅតែលេង​បានយ៉ាងល្អដដែល។ ហេតុផលនេះហើយ ទើបក្រុម Paris Saint Germain សម្រេចចិត្ត ចង់ទិញយក​ Marcos Rojo នៅរដូវក្តៅខាងមុខនេះ ដើម្បីយកទៅ​បំពេញបន្ថែមតំបន់ដែលកំពុងខ្វះខាតនេះ។

មតិយោបល់