ស៊ីរីៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៧៧ នាក់ ត្រូវបានសម្លាប់នៅទីក្រុង Damascus ត្រឹមរយៈពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងអំទ្បុងពេលពួកគេរៀបចំប្រតិបត្តិការ ដើម្បីដណ្ដើមយកតំបន់មួយពីក្រុមប្រឆាំងមកកាន់កាប់វិញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ការវាយឆ្មក់តាមអាកាស និងការបាញ់កាំភ្លើងធំ នៅជាយក្រុង Eastern Ghout ភាគខាងលិចរដ្ឋធានីស៊ីរី បានសម្លាប់កុមារយ៉ាងហោចណាស់ ២០ នាក់ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Rami Abdel Rahman ប្រធាន SOHR បាននិយាយថា មនុស្សប្រហែល ៣០០ នាក់បានរងរបួស ក្នុងអំឡុងពេលនៃការវាយប្រហារ ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី៕
មតិយោបល់