ក្លិបបាល់ទាត់ ណាហ្គាវើល បានធ្វើការបង្ហាញសមាជិកថ្មីដែលសុទ្ធជាកីឡាករបរទេស រួមមាន Matthew Osa មកពីក្លិប វេស្ទើនភ្នំពេញ នឹង George Bisan មកពី ព្រះខ័នរាជស្វាយរៀង ដើម្បីបង្គប់ចំនួនកីឡាករបរទេស (៥ រូប)។
សមាជិកកីឡាករបរទេស ៥ រូប របស់ ណាហ្គាវើល រួមមាន ខ្សែការពារសញ្ជាតិកូតឌីវ័រ Anderson Zogbe, ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Tatsuro Inui, ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Han Sunggyu, កីឡាករចំណូលថ្មី Matthew Osa និង George Bisan ដែលមានសញ្ជាតិនីហ្សេរីយ៉ា។
មតិយោបល់