នកវាយក្នុងទ្រុងConor McGregor បានសងសឹកកីឡាករ Nate Diaz បានសម្រេចហើយនៅមុននេះបន្ដិច ក្នុងការប្រកួត UFC 202 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដោយលទ្ធផលឈ្នះពិន្ទុ (48-47, 47-47, 48-47) ។
ក្រោយឈ្នះការប្រកួតទាំងប្រផិតប្រផោយនេះដែរ McGregor បាននិយាយវាជាប្រកួតជក់ចិត្តខ្លាំងណាស់ ហើយរូបគេចង់ប៉ះជាមួយ Diaz ម្ដងទៀតនៅពេលខាងមុខនេះ ដើម្បីកាត់សេចក្ដីថានរណាជាជើងខ្លាំងពិតប្រាកដ។ “ខ្ញុំឈ្នះប្រកួតនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ស្ដេចវាយក្នុងទ្រុង បានត្រលប់មកវិញហើយ”។ សម្ដីរបស McGregor ។
ទាក់ទិននិងរឿងនេះដែរ កីឡាករអាមេរិក Diaz បាននិយាយដែរថាប្រកួតអម្បាញ់មិញនេះ រូបគេសមជាអ្នកឈ្នះជាង ព្រោះគេវាយចូលបានច្រើន។ ចំណែកឯការប្រកួតលើកទី៣ នោះប្រាកដណាស់ថានឹងត្រូវកើតមាន ហើយរូបគេសន្យាថាមិនព្រមឡើងសង្វៀនទេ ប្រសិនបើមិនបានប្រកួតជាមួយ McGregor ម្ដងទៀត។
សូមបញ្ជាក់ថាកីឡាករវាយក្នុងទ្រុងខាងលើនេះ ប៉ះគ្នា២ដងកន្លងមកគឺឈ្នះបានម្ដងម្នាក់ ដូច្នេះហើយបានជាពួកគេចង់មានការប្រកួតលើកទី៣ ដើម្បីកាត់សេចក្ដីរកអ្នកខ្លាំងពិតប្រាកដ៕
មតិយោបល់