ព័ត៌មានកីឡា

ម្ចាស់ស្បែកជើងមាស ក្របខ័ណ្ឌកំពូលកម្ពុជា អាចរកគ្រាប់ដំបូងឲ្យក្លិបថ្មីបានទេ រសៀលនេះ?

អតីតខ្សែប្រយុទ្ធរបស់ក្លិប ណាហ្គាវើល នឹងជាម្ចាស់ស្បែកជើងមាសក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាលមុន Atuheire Kipson នឹងត្រូវបង្ហាញខ្លួនជាលើកទី ៤ ឲ្យក្លិបថ្មី UKM FC ក្នុងជំនួបទល់ម្ចាស់ផ្ទះ Kuantan FA នាវេលាម៉ោង ៣ៈ៤៥ នាទីរសៀលនេះ (កម្ពុជា) នៅក្របខ័ណ្ឌលំដាប់ទី ២ របស់ម៉ាឡេសុី។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្លិបថ្មី ៤ លើកមកហើយ តែមិនទាន់បានរកគ្រាប់បាល់នៅឡើយទេ ដែលខុសពីក្លិបចាស់ ដែលរកបាន ២៦ គ្រាប់ក្នុងមួយរដូវកាល ២០១៧ ដោយបង្ហាញខ្លួនបាន ២២ សប្តាហ៍ នៃវគ្គសន្សំពិន្ទុ នឹង ១ លើក ជាមួយ ក្រសួងការពារជាតិ តែត្រូវបរាជ័យដោយបាល់កាត់សេចកត្តី ១១ ម៉ែត្រ បន្ទាប់ពីស្មើគ្នា ០ ទល់ ០ នៅវគ្គស្វែងរកជើងឯក (ក្រុមលេខ ៣ នឹងលេខ ៤)។

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី ៤ នេះ ក្លិប UKM FC កំពុងស្ថិតនៅលេខ ៧ ដោយប្រកួតឈ្នះ ១ លើក នឹងចាញ់ ២ លើក មិនដែលស្មើ ខណៈដែល Kuantan FA ឈរនៅលេខ ១០ មិនទាន់ស្គាល់ជ័យជម្នះឡើយ ដោយចាញ់ ២ លើក នឹងស្មើ ១ លើក នៃក្របខ័ណ្ឌលំដាប់ទី ២ ម៉ាឡេសុី (Malaysia Premier League)៕

កាលនៅ ណាហ្គាវើល (២០១៧)ក្លិបថ្មី

មតិយោបល់