អតីតខ្សែបម្រើឆ្នើម Rodrigo Possebon របស់ក្លិប Manchester United ត្រូវបានគេបញ្ចេញឱ្យដឹងថា បានបង្ហាញខ្លួនឲ្យក្លិប Ho Chi Minh City FC នាក្របខ័ណ្ឌ V.League ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍។
Possebon បានចូលរួមជាមួយក្រុម Ho Chi Minh កាលពីដើមខែ មករា លើថ្លៃសេវាផ្ទេរមួយដែលមិនត្រូវបានបង្ហាញ។ ការផ្លាស់ប្តូរទៅកាន់ប្រទេសវៀតណាមនេះ ខ្សែបម្រើ Possebon ត្រូវបានគេសង្ឃឹមថានឹងអាចធ្វើឱ្យអាជីពរបស់គាត់វិលត្រលប់មកវិញ ក្រោយពីការចាកចេញពីក្លិបនៅឆ្នាំ ២០១០ ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានព្យាយាមថែរក្សាសុខភាព ក្រោយពីជាសាសរបួសខ្នង និងកង្វះភាពរឹងមាំរបស់ខ្លួនឡើងវិញ។
ដូច្នេះក្រុម Ho Chi Minh បានសម្រេចចិត្តចុះកិច្ចសន្យាភ្លាមៗ ក្រោយសាកល្បងសមត្ថភាពកីឡាករប្រសុីលរូបនេះ ក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតក្លិបបានអរគុណដល់ខ្សែបម្រើរូបនេះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេ៕
មតិយោបល់