ក្រោយពីទទួលបានមេដាយមាសកាលពីម្សិលមិញនេះ កីឡាករ Michael Phelps ដែលគ្រប់គ្នាស្គាល់ថាជាឆ្លាមសមុទ្ររបស់អាមេរិកនោះ បានប្រកាសថានឹងចូលនិវត្តន៍ហើយ ក្រោយចប់អូឡាំពិកនៅប្រេស៊ីលឆ្នាំនេះ។
Michael Phelps បាននិយាយថា៖ “ខ្ញុំសម្រេចចិត្តចូលនិវត្តន៍ហើយ ហើយក៏គ្មាននរណាអាចមកកែប្រែគំនិតរបស់ខ្ញុំបានទេ។ ២៤ឆ្នាំមកហើយ ដែលខ្ញុំជាអ្នកហែលទឹក ហើយដល់ពេលខ្ញុំសម្រាកហើយ។ ខ្ញុំចង់ឈប់តាំងពីឆ្នាំ២០១២ម្ល៉េះ ប៉ុន្តែដោយសារតែចង់ជួយជាតិម្ដងទៀត ទើបខ្ញុំបន្ដវា។ ឥឡូវ ខ្ញុំសម្រេចបានហើយ”។

អ្នកហែលទឹកវ័យ៣១ឆ្នាំខាងលើ ទទួលបានមេដាយមាស៥ហើយ ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលនេះ។ ខណៈដែលរូបគេបានបំបែកកំណត់ត្រាជាង២ពាន់ឆ្នាំក្លាយជាកីឡាកររកបានមេដាយមាសបានច្រើនជាងគេក្នុងវិញ្ញាសាឯកត្តជន ពោលគឺបំបែកកំណត់ត្រាអត្តពលិកក្រិកសម័យបុរាណកាលពីជាង២ពាន់ឆ្នាំមុន (ឆ្នាំ១៥២ មុនគ.ស) ឈ្មោះ Leonidas ៕



មតិយោបល់