ព័ត៌មានកីឡា

លោក Paulo Sousa បានឈានដល់កិច្ចព្រមព្រៀងជាមួយ Tianjin Quanjian

លោក Paolo Sousa បានឈានដល់កិច្ចព្រមព្រៀងក្នុងការមកដឹកនាំក្លិប Tianjin Quanjian នេះបើតាមសេចក្តីរាយការណ៍របស់ Sky Sports Italy ។

អតីតគ្រូបង្វឹកក្លិប Fiorentina នឹងត្រូវចូលរួមជាមួយអតីតគ្រូបង្វឹកក្លិប Serie A ផ្សេងទៀតនៅក្នុងប្រទេសចិនរួមមាន Fabio Capello, Fabio Cannavaro និង Marcello Lippi ។ លោក Sousa បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ Fiorentina បន្ទាប់ពីការតែងតាំងលោក Stefano Pioli កាលពីខែមិថុនា។

កាលពីខែមុនក្រុម Tianjin Quanjian បានបដិសេធការរំពឹងទុកថាពួកគេបានចាប់អារម្មណ៍ក្នុងការតែងតាំងលោក Carlo Ancelotti មកធ្វើជាគ្រូបង្វឹកក្លិបចិននេះជំនួសលោក Cannavaro៕

មតិយោបល់