ក្រុមបាល់ទាត់Terengganu ដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រកបអាជីព បានយកឈ្នះក្រុមម្ចាស់ផ្ទះ Negeri Sembilan ដែលកីឡាករ ប្រាក់ មន្នីឧត្តម កំពុងលេងជាមួយ ដោយលទ្ធផល ២ ទល់ ១ កាលពីម្សិលមិញ ។
ត្រឹមតែរយៈពេល ១៤ នាទីប៉ុណ្ណោះក្រុមភ្ញៀវបានធ្វើការនាំមុខមុន ដោយកីឡាករ Ashari តែក្រុមម្ចាស់ផ្ទះវាយសម្រុកតាមស្មើមកវិញនៅនាទី ៧៤ ដោយកីឡាករ Fakrul ហើយអ្វីៗត្រូវបានសម្រេចនៅពេលដែល អតីតកីឡាករ ក្រសួងការពារជាតិ Lee Jun-hyeob ទាត់បាល់បំប៉ោងសំណាញ់ទីឲ្យក្រុម Terengganu នៅនាទី ៨៥ ។
ឆ្នងកាត់ការប្រកួតនេះTerengganu នៅមិនទាន់ស្គាល់ពាក្យចាញ់ឡើយ ពោលគឺ ៤ ប្រកួត ឈ្នះ ២ ដង នឹងស្មើ ២ ដង កំពុងមាន ៨ ពិន្ទុក្នុងដៃឈរនៅកំពូលតារាងក្របខ័ណ្ឌ Malaysia Super League បណ្តោះអាសន្ន ខណៈដែល Negeri Sembilan ស្ថិតនៅលេខ ៩ ដោយឈ្នះម្តង នឹងចាញ់ ៣ ដង៕
https://www.youtube.com/watch?v=FTP2q6ZhT04
មតិយោបល់