ព័ត៌មានកីឡា

Roma លុត Chelsea យាងចាស់ដៃ

នេះគឺជាការប្រកួតយ៉ាងល្អ សម្រាប់ក្រុមបាល់ទាត់អ៊ីតាលី Roma ក្នុងការផ្តួលក្រុមជើងខ្លាំងអង់គ្លេសតោខៀវ Chelsea មិនឲ្យតដៃបាន ក្នុងលទ្ធផ ៣-០ នាការប្រកួត Champion League ។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយសម្រាប់ក្រុម Roma ដែលអាចយកឈ្នះយ៉ាងត្រចះត្រចង់លើក្រុមជើងឯក Premire League តោខៀវ Chelsea បែបនេះ។ ជាក់ស្តែងណាស់ ៣គ្រាប់របស់ក្រុម Roma រកបានដោយ​ខ្សែប្រយុទ្ធអ៊ីតាលី Stepan El Shaarawy ចំនួន ២គ្រាប់ដែលស៊ុតចូលតាំងពីបើកឆាកការប្រកួត នាទីទី ១ និង១គ្រាប់ទៀតនៅនាទីទី ៣៦ ខណ:គ្រាប់ទី៣ រកបានដោយកីឡាករ Diego Perotti នៅនាទីទី ៦៣ ។ ដូច្នេះហើយ ក្រុម Roma បានរំកិលឡើងទៅឈរ កំពូលតារាងជំនួសក្រុម Chelsea វិញហើយ ដោយមាន ៨ពិន្ទុ ក្នុងដៃ ខណ: Chelsea មានត្រឹម ៧ពិន្ទុ ឈរលេខរៀងទី២។ យ៉ាងណាវិញ ការប្រកួតក្នុងពូលជាមួយគ្នានេះដែរ ក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid លេងបានត្រឹមស្មើ​ ១-១ ក្នុងដីខ្លួនឯង ជាមួយក្រុម Qarabag ប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមអេស្ប៉ាញមួយនេះ មានត្រឹម ៣ពិន្ទុក្នុងដៃប៉ុណ្ណោះ ខណ: Qarabag មាន ២ពិន្ទុ។

យ៉ាងណាវិញ សម្រាប់ក្រុម Roma ពិតជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលក្រុមមួយនេះ អាចបំបាក់ក្រុមតោខៀវ Chelsea មិនឲ្យតដៃបានបែបនេះ ព្រោះថា Roma មិនដែលឈ្នះក្រុមខ្លាំងនៅអង់គ្លេស ក្នុងលទ្ធផលបែបនេះឡើយ ដែលនេះនង្ហាញឲ្យឃើញពី​សក្តានុពល រីកចម្រើននៃបាល់ទាត់នៅអ៊ីតាលី។

//www.youtube.com/watch?v=UJVm4ZA38Xo

មតិយោបល់