ក្លិបបាល់ទាត់ សូលទីឡូអង្គរ ដែលជាសមាជិកថ្មី នៃក្របខ័ណ្ឌកំពូលកម្ពុជា នារដូវកាល ២០១៨ នេះ បានធ្វើការចុះកិច្ចសន្យាជាមួយកីឡាករបរទស DEBIRO DZARMA BATA ដែលធ្លាប់មានបទពិសោធន៍ជោគជាំនៅកម្ពុជា។
ខ្សែប្រយុទ្ធរូបនេះ កើតនៅថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ១៩៩៣ នាទីក្រុង Owonde ប្រទេស Nigeria (នីហ្សេរីយ៉ា) ធ្លាប់លេងនៅក្លិបជាច្រើននាប្រទេសកម្ពុជា ដូចជា ព្រះខ័នរាជស្វាយរៀង (២០១៤-២០១៥), បឹងកេតអែហ្វស៊ី (២០១៥-២០១៦), អង្គរថៃហ្គឺរ (២០១៧ ជើងទី១) នឹង អាស៊ីអឺរ៉ុប យូណាយធីត (២០១៧ ជើងទី២)។
គួបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជាលើកដំបូង នារដូវកាល ២០១៤ នៃក្របខ័ណ្ឌកំពូលកម្ពុជា កីឡាករនីហ្សេរីយ៉ារូបនេះ បានឈ្នះពានស្បែកជើងមាស ជាមួយគ្រាប់បាល់ ២៣ គ្រាប់ លេងឲ្យក្លិប ព្រះខ័នរាជស្វាយរៀង៕
មតិយោបល់