ក្រុមបាល់ទាត់ដែលប្រកបអាជីពនៅលីគកំពូល ភ្នំពេញក្រោន បានត្រឹមស្មើគ្នាជាមួយក្រុម គិរីវង់សុខសែនជ័យ(ធ្លាក់ទៅលីគទី២រដូវកាលក្រោយ) ដោយលទ្ធផល ៣ទល់៣ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ កាលពីថ្ងៃទី២៣ ខែធ្នូ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។
ការប្រកួតនេះសម្រាប់ក្រុមម្ចាស់ផ្ទះ ធ្វើឡើងក្នុងគោលបំណងដើម្បីតេស្តសមត្ថភាពនូវកីឡាករបរទេសមួយចំនួន ដែល ភ្នំពេញក្រោន បានចាប់អារម្មណ៍ ក្នុងការនាំយកមកចូលរួមជាមួយក្លិបនារដូវកាលក្រោយ។ កីឡាករដែកបាន មកធ្វើតេស្តប្រមាណ ៥ ទៅ ៦ មានទាំង ខ្សែការពារ បម្រើ នឹងប្រយុទ្ធផងដែរ។ ខណៈដែល គិរីវង់សុខសែនជ័យ ក៏ធ្វើការសាកល្បងកីឡាករវ័យក្មេងមួយចំនួនផងដែរ៕




មតិយោបល់