ការចាប់ផ្តើមនៅ Premier League រដូវកាលនេះ របស់កីឡាករអេហ្ស៊ីប Mohamed Salah ពិតជាល្អខ្លាំងណាស់ ដោយកីឡាកររូបនេះ កំពុងតែប្រជែងយ៉ាងខ្លាំងដើម្បីដណ្តើមយកស្បែកជើងមាស Premier League ជាមួយម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា Harry Kane ។
គិតត្រឹមសប្តាហ៍នេះ កីឡាករ២រូបនៅ Premier League រួមមាន Harry Kane និង Mohamed Salah កំពុងតែឈរកំពូលតារាង អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសមួយនេះ។ ក្នុងនោះដែរ Salah ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយការស៊ុត១គ្រាប់ យប់មិញនេះ បានធ្វើឲ្យគ្រាប់បាល់របស់ Salah តាមទាន់ Harry Kane ពោលស៊ុតបាន ២៣ គ្រាប់ស្មើគ្នា។ បើទោះបីជា Kane ត្រូវប្រកួត ១ ប្រកួតយប់នេះក៍ដោយ តែមិនប្រាកដថា អាចស៊ុតនាំមុខលើ Salah វិញឡើយ ព្រោះការប្រកួតមិនងាយស្រួលក្នុងការរកគ្រាប់បាល់បញ្ចូលទីឡើយ។ យ៉ាងណាវិញ Mohamed Salah នៅតែរំពឹងថា រូបគេអាចប្រជែងឈ្នះ Harry Kane រដូវកាលនេះ ដើម្បីដណ្តើមយកស្បែកជើងមាស ដោយសារតែ កីឡាករអេហ្ស៊ីបរូបនេះ មិនដលខកខានរកគ្រាប់បាល់ឡើយ នៅមួយរយៈចុងក្រោយនេះ។
Salah បានផ្លាស់ពី Roma មក Liverpool កាលពីរដូវក្តៅកន្លងមក ក្នុងតម្លៃជាង ៣០ លានផោនប៉ុណ្ណោះ ក៍ប៉ុន្តែ បើនិយាយពីសមទ្ធិផលវិញ Salah ធ្វើបានល្អជាង កីឡាករដែលមានតម្លៃថ្លៃដូចជា Alvaro Morata ផ្ទេរពី Real Madrid មក Chelsea និង Romelu Lukaku ផ្ទេរពី Everton ទៅ Man Utd ផងដែរ។
មតិយោបល់