ព័ត៌មានជាតិ

វាយបងគេប្អូនខឹង មកសងសឹក ម្ខាងដេកពេទ្យ ម្ខាងដេកគុក!

តាកែវៈ នៅថ្ងៃសៅរ៍១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨និង២៥នាទី មានករណីហិង្សាដោយចេតនា មួយកើតឡើងស្ថិតក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង បង្កឡើងដោយជនសង្ស័យ ឈ្មោះ ណាត ទុំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយដាវនឹងដែកសរសៃមូលកាប់ទៅលើជនរងគ្រោះ ឈ្មោះ ប៉ាល់ តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានមុខរបរជាងជួសជុលម៉ូតូ របួសស្នាមត្រង់ដៃផ្នែកខាងឆ្វេង១កន្លែង និងឈ្មោះ ឆេង ពន្លក ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មានមុខរបរលក់បបរ របួសស្នាម១កន្លែងត្រង់ដៃផ្នែកខាងឆ្វេង។

មូលហេតុ ជនសង្ស័យខឹងជនរងគ្រោះឆេង ពន្លក ធ្លាប់បានវាយបងរបស់ខ្លួន។
ក្រោយពេលកើតហេតុភ្លាមៗនៅវេលាម៉ោង៩យប់ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណាត ទុំ នឹងដកហូតវត្ថុតាងដាវនឹងដែកសរសៃមួយកំណាត់ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់