ព័ត៌មានកីឡា

ទោះបី! អាហ្សង់ទីន យកឈ្នះ ហ្គីណេ ៥ទល់០ តែវាហួសពេលទៅហើយ

ក្រុមយុវជនអាយុក្រោម ២០ ឆ្នាំ របស់អាហ្សង់ទីន បានយកឈ្នះក្រុមយុវជន ហ្គីណេ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ទល់០ កាលពីម្សិលមិញនេះ។

វាហាក់ដូចជាហួសពេលទៅហើយសម្រាប់ អាហ្សង់ទីន ក្នុងការឡើងទៅកាន់វគ្គបន្ត បើទោះបីជាឈ្នះការប្រកួតយ៉ាងចាស់ដៃយ៉ាងណាក៍ដោយ។ ដោសារតែការប្រកួតកន្លងមក អាហ្សង់ទីន បានបរាជ័យ ២ លើកមកហើយ ដោយចាញ់ អង់គ្លេស និង កូរ៉េខាងត្បូង ដែលធ្វើឲ្យជ័យជម្នះនេះ មិនគ្រប់គ្រាន់ឡើយសម្រាប់ក្រុមខ្លាំងមួយនេះបន្តទៅមុខទៀតបាន។

ដូច្នេះហើយ អាហ្សង់ទីន ត្រូវត្រឡប់ទៅផ្ទះវិញ ខណះអង់គ្លេស និង កូរ៉េខាងត្បូងដឹកដៃគ្នាឡើងវគ្គបន្ត។

មតិយោបល់