ព័ត៌មានកីឡា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញរបាយការណ៍ចំណូល នឹងចំណាយ ឆ្នាំ២០១៧

កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើពិធីមហាសន្និបាត បិតឆ្នាំចាស់ ២០១៧ នឹងចាប់ផ្តើុំឆ្នាំថ្មី ២០១៨ ហើយក៏បានបង្ហើបពីរបាយការណ៍ចំណាយ នឹងចំណូលកាលពីឆ្នាំចាស់។

+ ចំណូល៖

ក. ចំណូលពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)
១. ថវិកាទទួលបានពីសហព័ន្ធបាល់ទាត់ FIFA ប្រចាំឆ្នាំ ២០១៦ (FAP 2016) ចំនួន ២៥ មឺុនដុល្លា
២. ថវិកាទទួលបានពីសហព័ន្ធបាល់ទាត់ FIFA ប្រចាំឆ្នាំ ២០១៧ (FAP 2017) ចំនួន ៥០ មឺុនដុល្លា
៣. ថវិកាទទួលបានពីសហព័ន្ធបាល់ទាត់ FIFA លើសកម្មភាពផ្សេងៗ ចំនួន ១១០៥៧៤៥.០០ ដុល្លា

ខ. ចំណូលពីសហព័ន្ធបាល់ទាត់អាសុី (AFC)

១. ចំណូលពីសហព័ន្ធបាល់ទាត់អាសុី សម្រាប់ឆ្នាំ ២០១៧ (AFAP 2017) ចំនួន ២៥ មឺុនដុល្លា
២. ចំណូលពីសហព័ន្ធបាល់ទាត់អាសុី សម្រាប់ប្រកួត AFC U23 ចំនួន ១២ មឺុនដុល្លា
៣. ចំណូលពីសហព័ន្ធបាល់ទាត់អាសុី សម្រាប់ប្រកួត AFC U19 ចំនួន ១២ មឺុនដុល្លា
៤. ចំណូលពីសហព័ន្ធបាល់ទាត់អាសុី លើសកម្មភាពផ្សេងៗ ៦៣៦១៤.៥០ ដុល្លា

គ. ចំណូលពីសហព័ន្ធបាល់ទាត់អាស៊ាន (AFF)

១. ចំណូលពីសហព័ន្ធបាល់ទាត់អាស៊ាន សម្រាប់ប្រចាំឆ្នាំ ២០១៧ (AFF 2017) ចំនួន ៣ មឺុនដុល្លា
២. ចំណូលពីសហព័ន្ធបាល់ទាត់អាស៊ាន លើសកម្មភាពផ្សេងៗ ចំនួន ៦៦៣២៣.០០ ដុល្លា

ឃ. ចំណូលនៃការឧបត្ថម្ភក្រុមហ៊ុនក្នុងស្រុក នឹងសកម្មភាពផ្សេងៗរបស់ ស.ប.ក ឆ្នាំ ២០១៧

១. ក្រុមហ៊ុន មិត្តហ្វូន ចំនួន ៥០៣៤៨៥.០០ ដុល្លា
២. ក្រុមហ៊ុន Clear ចំនួន ២៥ មឺុន ៣ ពាន់ដុល្លា
៣. ក្រុមហ៊ុន Smart ចំនួន ២៤ មឺុនដុល្លា
៤. ក្រុមហ៊ុន SCG ចំនួន ១៣ មឺុន ៨ ពាន់ ៥ រយដុល្លា
៥. ក្រុមហ៊ុន ស្រាបៀកម្ពុជា​ ចំនួន ១៦ មឺុនដុល្លា
៦. ក្រុមហ៊ុន Angkor Air ចំនួន ១ មឺុនដុល្លា
៧. ធនាគារថៃពាណិជ្ជ ចំនួន ១ មឺុនដុល្លា
៨. ក្រុមហ៊ុនថ្នាំលាប Duluc ចំនួន ១ មឺុនដុល្លា
៩. ក្រុមហ៊ុន Draft FCB Thailand ចំនួន ១ ពាន់​ ៥ រយដុល្លា
១០. ក្រុមហ៊ុន​ Lagadere Asian Sport ១ លាន ៣៥ ពាន់ដុល្លា
១១. សាមាគមន៍នៅប្រទេសកូរ៉េសម្រាប់សាលាតម្រង់ទិសកីឡាបាល់ទាត់កម្ពុជា ចំនួន ២ មឺុនដុល្លា
១២. ក្រុមហ៊ុន VISA នៅប្រទេសហុងកុង ចំនួន ៥ ពាន ២ រយដុល្លា
១៣. ការលក់ដី ស.ប.ក ចំនួន ១ លាន ៨ សែនដុល្លា
១៤. ចំណូលលើអត្រាការប្រាក់ លើសាច់ប្រាក់ក្នុងធនាគារ ចំនួន ១១៨៤.៤៣ ដុល្លា
១៥. ចំណូលលើសកម្មភាពផ្សេងៗរបស់ ស.ប.ក ចំនួន ២៤៩០៣០.៨០ ដុល្លា

ង. ជំនួយពីការឧបត្ថម្ភគ្រាំទ្ររបស់រដ្ឋ

១. ក្រសួងអប់រំលើអាហាររូបត្ថម្ភ ចំនួន ៣៣១១៩៦.០១ ដុល្លា
២. ក្រសួងអប់រំលើការប្រើប្រាស់ភ្លើងនៅបាទី ចំនួន ១២១៩៧.០៩ ដុល្លា
៣. ក្រសួងអប់រំ យុវជន នឹងកីឡា សម្រាប់ឆ្នាំ ២០១៧ ចំនួន ២៥ មឺុនដុល្លា

ច.​ ជំនួយពីសប្បរសធម៌ (សរុបចំនួន ៦៣ មឺុនដុល្លា)
ឆ. ចំណូលទទួលបានជាសម្ភារៈ (សរុបចំនួន ៣៩៥១៥.០០ ដុល្លា)
ជ. ចំណូលមិនទាន់ទទួលបាន

១. ក្រុមហ៊ុន Clear ចំនួន ១៩ មឺុនដុល្លា
២. ចំណូលពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេសុីលើសំបុត្រយន្តហោះ ចំនួន ៤៣២០០.០០ ដុល្លា
៣. ចំណូលពីសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ាលើការផ្សាយបន្តប្រកួត AFC U19 ចំនួន ១​ មឺុន ៧ ពាន់ដុល្លា
៤. ចំណូលពីក្រុមហ៊ុនទូរស័ព្ទ Cellcard ចំនួន ៥ មឺុនដុល្លា

+ ការចំណាយ៖

ក. វគ្គគ្រូ នឹងអាជ្ញាកណ្តាល គ្រប់កម្រិតទាំងពីរភេទ (សរុបចំនួន ៩៥០០៧.០០ ដុល្លា)
ខ. ការប្រកួតក្នុងស្រុក គ្រប់ពានរង្វាន់ (សរុបចំនួន ៨៥៦៧៥៩.៨៧​ ដុល្លា)
គ. ការចូលរួមប្រកួតក្រៅប្រទេស គ្រាប់កម្រិតទាំងពីរភេទ (សរុបចំនួន ៩៥១១១២.៥៤ ដុល្លា)

ឃ. ប្រាក់ខែគ្រូ

១. គ្រូយុវជនសម្រាប់សាលាតម្រង់ទិសកីឡាបាល់ទាត់កម្ពុជា​ ចំនួន ៥១ ពាន់ ៣ រយដុល្លា
២. គ្រូជម្រើសជាតិជនជាតិប្រសុីល នឹងជំនួយការ ចំនួន ១៤០២២៨០.០០ ដុល្លា
៣. គ្រូ Lee Tao Hoon ចំនួន ៧២​ ពានដុល្លា

ង. រដ្ឋបាលទូទៅ (សរុបចំនួន ៤៥៤០២៩៧.៩០ ដុល្លា)
ច. ចំណាយនៅមជ្ឍមណ្ឌបាល់ទាត់ជាតិបាទី (សរុបចំនួន ១១៨៥៦៩.៥៣ ដុល្លា)
ឆ. ចំណាយនៅសាលាកីឡាបាល់ទាត់ជាតិបាទី (សរុបចំនួន ៣២១០៥៧.៤៣ ដុល្លា)

សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់ជាតិកម្ពុជា បានដាក់យុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្ត្រិការណ៍កីឡាសុីហ្គែម លើយុវជន អាយុក្រោម ១៦ ឆ្នាំបច្ចុប្បន្ននេះ៕

មតិយោបល់