ព័ត៌មានកីឡា

តោះ! មកស្គាល់កីឡាករ ១១រូបដែលល្អបំផុតរបស់ 2017 FIFPro World 11

បន្ទាប់ពី FIFA បានប្រកាសអ្នកឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៧ គ្រប់ផ្នែករួចមក FIFA បានរកឃើញកីឡាករឆ្នើម ទាំង ១១រូប ដែលល្អបំផុតប្រចាំឆ្នាំ បន្ទាប់ពីទទួលបានការ​បោះឆ្នោតច្រើនជាងគេ។

បើតាម ESPN reports បានឲ្យដឹងថា​ កីឡាករទាំង ១១រូប​ដែលល្អបំផុតប្រចាំឆ្នាំ ត្រូវបានរកឃើញហើយ ដែលមានកីឡាករថ្មីៗ ៣រូបជាប់ក្នុងតំណែងនេះដែរ។ ក្នុងនោះដែរ កីឡាករថ្មីទាំង៤ រូបនោះរួមមានដូចជា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបានត្រឡប់មកវិញ ក្រោយពីខកខានកាលពីឆ្នាំមុន ដោយត្រូវមកជំនួសតំណែង របស់ អតីតមិត្តរួមក្រុម​របស់​គេនៅ Barcelona គឺកីឡាករ Luis Suarez ដែលមិន​ជាប់ឈ្មោះវិញ។

ចំណែកអ្នកចាំទី​ Gianluigi Buffon វិញ បានជាប់ក្នុងបញ្ជីនេះជាលើកដំបូង ដោយគិតពីឆ្នាំ ២០០៧ កន្លងមក ដោយអ្នកចាំទីរូបនេះ ត្រូវមកជំនួសតំណែងអ្នក​ចាំទីអាឡឺម៉ង់ Manuel Neuer ដែលគ្រងតំណែង ៤ឆ្នាំជាប់គ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខ្សែការពារ Leonardo Bunucci របស់ក្រុម AC Milan បានជាប់លើកដំបូង​ ក្នុងបញ្ជីកីឡាករឆ្នើម ១១នាក់ប្រចាំឆ្នាំ​របស់ FIFA ដោយខ្សែការពារអ៊ីតាលី រូបនេះ មកជំនួសតំណែងរបស់ ខ្សែការពារ Barcelona កីឡាករ Gerrard Pique ដែលខកខានមិនជាប់ក្នុងបញ្ជីនេះ។
ចំណែក ខ្សែបម្រើវ័យចំណាស់ Andres Iniesta វិញក៍ស្ថិតក្នុងបញ្ជីនេះដែរ ដោយមកជំនួសតំណែងខ្សែបម្រើបារាំង Paul Pogba ។

ខាងក្រោមនេះ ជាបញ្ជីកីឡាករ ១១នាក់ល្អបំផុតរបស់ 2017 FIFPro World 11 ៖

អ្នកចាំទី
Gianluigi Buffon របស់ក្រុម Juventus
ខ្សែការពារ
Marcelo របស់ក្រុម​ Real Madrid
Sergio Ramos របស់ក្រុម Real Madrid
Dani Alves របស់ក្រុម Paris Saint Germain
Leonardo Bunucci របស់ក្រុម AC Milan
ខ្សែបម្រើ
Toni Kroos របស់ក្រុម Real Madrid
Luka Modric របស់ក្រុម Real Madrid
Andres Iniesta របស់ក្រុម Barcelona
ខ្សែប្រយុទ្ធ
Lionel Messi របស់ក្រុម Barcelona
Neymar របស់ក្រុម Paris Saint Germain
Cristiano Ronaldo របស់ក្រុម Real Madrid

មតិយោបល់