កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ កីឡាករប្រដាល់គុនខ្មែរ រឿន ឈី បានទាត់មួយជើងចំដៃកីឡាករ សឹុម ប៊ុនឆៃ បោះបង់ការប្រកួតនៅទឹកទី ២ ខណៈដែល លឹម ឡេង បានម៉ាត់មួយដៃចំពោះកីឡាករ ជ័យ សុផល ធ្វើលោកអាជ្ញាកណ្តាលបញ្ជប់ទឹកទី ២ ដូចគ្នា ក្នុងពានរង្វាន់ TV5 Knock Out Series By Kcement រដូវកាលទី ២។
រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
ដូច្នេះហើយ កីឡាករ រឿង ឈី នឹង លឹម ឡេង ដឹកដៃគ្នាឡើងទៅវគ្គបន្ត នៅជុំទី ២ ទៀតខណៈដែលការប្រកួតនេះធ្វើឡើងរៀងរាល់ថ្ងៃ សៅរ៍ ចុងសប្តាហ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាសង្វៀន ព្រែកកំពិស៕
សឹុម ប៊ុនឆៃ រឿន ឈី ជ័យ សុផលលឹម ឡេង
មតិយោបល់