ថ្វីបើអ្នកចាំទីប៊ែហ្ស៊ិក Thibaut Courtois តែងតែលេងក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុម តោខៀវ Chelsea គ្រប់ការប្រកួតក៍ដោយ ក៍ប៉ុន្តែបើតាមពត៌មានចុងក្រោយនេះ បានបង្ហញឲ្យដឹងថា កីឡាកររូបនេះ មិនចង់បន្តលេងនៅ Chelsea ទៀតឡើយ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា អ្នកចាំទីដែលមានកំពស់ខ្ពស់ Thibaut Courtois ត្រូវបានទម្លាយឲ្យដឹងថា រូបគេមិនចង់លេងឲ្យក្រុម តោខៀវ Chelsea ទៀតឡើយ។ ការលចធ្លាយនូវពត៌មាននេះ ធ្វើឡើងស្របពេលដែលក្រុម Real Madrid ក៍បានបង្ហាញចេទនាចង់បាន អ្នកចាំទីរូបនេះ ផងដែរ ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ ទិញមិនបានអ្នកចាំទី អេស្ប៉ាញ របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Devid De Gea ទេនោះ។
ទាក់ទងទៅនឹង ការចង់ចាកចេញពីក្រុម តោខៀវ Chelsea នេះដែរ ត្រូវបានគេឲ្យដឹងថា ដោយសារតែ Thibaut Courtois យល់ឃើញថា ការលេងនៅអង់គ្លេស រូបគេមិនមានអភិវឌ្ឍន៍ខ្លួន ដូចកាលនៅអេស្ប៉ាញឡើយ។ ម្យ៉ាងវិញទៀតនោះ ប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា Courtois នឹងចាកចេញ ប្រសិនបើមានក្លិបធំណាមួយទាក់ទងរូបគេឲ្យទៅចូលរួមនោះ ខណៈតាមរយៈពត៌មានកន្លងមក គឺមានតែក្រុម Real Madrid ប៉ុណ្ណោះ ដែលបង្ហាញជំហរ ចង់បានអ្នកចាំទីប៊ែលហ្ស៊ិករូបនេះ។
ដូច្នេះហើយ Thibaut Courtois នឹងមិនបន្តនៅក្រុមតោខៀវ Chelsea ទៀតឡើយ ប្រសិនបើក្រុម Real Madrid ខកចិត្តពីការទិញ Devid De Gea នោះ Thibaut Courtois ច្បាស់ណាស់ក្នុងការផ្លាស់ទៅកាន់ Real Madrid ជាក់ជាមិនខាន។



មតិយោបល់