ព័ត៌មានកីឡា

សំបុត្រចូលទស្សនា បឹងកេត នឹង Shan United ចាប់ផ្តើមលក់ខណៈកន្លែងគ្មានដំបូលមិនដាក់លក់ឡើយ

ការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទី ២ នៃក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2018 នៃពូល F ដោយក្រុមដំណាងកម្ពុជា បឹងកេត ត្រូវទទួល Shan United របស់មីយ៉ាន់ម៉ា បានធ្វើការដាក់លក់សំបុត្រចូលរួមទស្សនា ហើយ។

សំបុត្រនឹងចាប់ផ្ដើមលក់នេះ នៅខាងមុខពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ១០ ព្រឹកថ្ងៃនេះ រហូតដល់ម៉ោងប្រកួត ដែលមានតែមួយប្រភេទប៉ុណ្ណោះ ដោយមានតម្លៃ ៨,០០០ រៀល គឺតំបន់កៅអី ហើយមានដំបូល ខណៈដែលតំបន់ទស្សនាគ្មានដំបូលពុំត្រូវបានលក់ឡើយ ពោលមិនឲ្យទស្សនាតែម្តង។ ដោយសារតែសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ពុំអនុញ្ញាតិ​ឲ្យ​ទស្សនា​នៅ​តំបន់​ទី ២ គ្មាន​ដំបូល​ឡើយ ព្រោះថាទីតាំងនោះគ្មានស្តង់ដារ។

ក្នុងជំនួបលើកទី ២ រវាង ​បឹងកេត ជាមួយ ក្លិប Shan United នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នាពហុកីឡដ្ឋានជាតិ ខណៈដែល BTV ធ្វើការផ្សាយផ្ទល់៕

មតិយោបល់