អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើង អាចធ្វើទៅបានលុះត្រាតែវា នឹងនាំទៅរកការបញ្ចប់នៃកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Aljazzera ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រភពពីសេតវិមាន បានឲ្យដឹងថា អាមេរិក កំពុងសម្លឹងមើលថា តើសាររបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះ មានឆន្ទៈក្នុងការរៀបចំកិច្ចពិភាក្សា ជាមួយខ្លួនដែរឬទេ ដើម្បីឆ្ពោះទៅរកផ្លូវនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ខណៈដែលអាមេរិក និងពិភពលោក នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីធ្វើឲ្យច្បាស់ជាក់ថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺពិតជាផ្អាកដំណើរការប្រាកដមែន៕
មតិយោបល់