ព័ត៌មានកីឡា

Arsene Wenger ត្រៀមវិលមកជប៉ុនវិញ

ក្រោយពីចាកចេញពីក្រុមកាំភ្លើងធំ Arsenal រួចមក លោក Arsene Wenger នៅមិនទាន់រកបានក្លិបថ្មី ដើម្បីដឹកនាំនៅឡើយទេ ខណ:មានពាក្យចរចាមអារាមជា​ច្រើនទាកទងនឹងអនាគត់របស់តាបារាំងរូបនេះ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Arsene Wenger បានត្រៀមត្រឡប់មកកាន់ការដឹកនាំ ក្លិបបាល់ទាត់នៅប្រទេសជប៉ុនវិញ ប្រសិនបើ​មិនអាចរកបានក្លិបល្អមួយនៅអឺរ៉ុប។ ជាការពិតណាស់ ក្រោយការចាកចេញពី Arsenal តាបារាំងរូបនេះ មិនទាន់ចង់ចូលនិវត្តន៍ដូចលោក Sir Alex Ferguson ឡើយ ដោយលោកចង់បន្តអាជីពរបស់លោកបន្តទៀត។

ម្យ៉ាងវិញទៀត​ កន្លងមកនេះ មានពាក្យចរចាមអារាមជាច្រើនថាលោក Wenger អាចនឹងទៅដឹក​នាំក្រុម Paris Saint Germain និងក្លិបបាល់ទាត់នៅសហរដ្ឋអាមេរិក។ ក៍ប៉ុន្តែ បើតាមប្រភពស្និតនឹងលោក Arsene Wenger ទំនងជាលោកនឹងមកកាន់ប្រ​ទេសជប៉ុនវិញ ដែលជាកន្លែងដែលលោកធ្លាប់ប្រកបអាជីពនៅទីនោះ។

គួរបញ្ជាក់ផងដែរថា លោក Arsene Wenger ធ្លាប់ដឹកនាំក្លិប Nagoya Grampus Eight កាលពីឆ្នាំ ១៩៩៥-១៩៩៦ ដោយឈ្នះពាន Emperor’s Cup និង Japenese Super Cup ។

មតិយោបល់