ការលេងលាក់ជើងដោយមិនដាក់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ឲ្យលេងទល់នឹងក្រុម Espanyol យប់មិញនេះ បានធ្វើឲ្យក្រុម Real Madrid រងទឹកភ្នែកចុងម៉ោងដោយត្រូវរងបរាជ័យក្នុងលទ្ធផល ១-០ ។
បន្ទាប់ពីលេងឡើងជើងយ៉ាងខ្លាំង នៅមួយរយៈពេលចុងក្រោយនេះ ក្រុម Real Madrid បានចាប់ផ្តើមខកចិត្តឡើងវិញ ហើយ ដោយមកចាញ់ក្រុម Espanyol ១-០ យប់មិញនេះ។ ១គ្រាប់របស់ Espanyol ពិតជាតានតឹងយ៉ាងខ្លាំង ដោយរកបានយ៉ាងវេទនា ដោយកីឡាករ Gerard Moreno នៅចុងម៉ោង នាទីទី ៩០+៣ ដែលកៀកនឹងបញ្ចប់ការប្រកួតទៅហើយនោះ។ បើទោះបីជាចាញ់ក្រុម Espanyol ក្តី តែ Real Madrid ហាក់មិនសូវខ្វល់ខ្វាយខ្លាំងឡើយ ព្រោះថា Real Madrid បានទុកជើងសម្រាប់លេង Champion League ឯណោះវិញទេ ដែលពួកគេមានភារកិច្ចយ៉ាងធំ ទៅកាន់ទឹកដីរបស់ក្រុម Paris Saint Germain ក្នុងការប្រកួតជើងទី២ ដើម្បីកក់កៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។
ក៍ប៉ុន្តែ ការប្រកួតចាញ់ Espanyo យប់មិញនេះ ក៍ជាមេរៀនមួយដែលតម្រូវឲ្យ Real Madrid ធ្វើការកែលម្អក្រុមឡើងវិញ ដើម្បីត្រៀមជួប Paris Saint Germain នៅមិនដល់១សប្តាហ៍ទៀតនេះ រួមទាំងការរក្សា Top 4 នៅ Laliga ផងដែរ។



https://www.youtube.com/watch?v=dB32w-RM88c
មតិយោបល់