ក្រុមតោខៀវ Chelsea បានបន្តមកចាញ់ការប្រកួត ២លើកចុងក្រោយនៅ Premier League ទៀតហើយ បន្ទាប់ពីលេងចាញ់ក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល ២-១ ។
យ៉ាងណាវិញ ការប្រកួតចាញ់ក្នុងសប្តាហ៍ថ្មីនេះ របស់ក្រុមតោខៀវ Chelsea គឺជាការប្រកួតដ៍ចុកឈាមមួយ សម្រាប់ក្រុមការពរតំណែងជើងឯកមួយនេះ ព្រោះថា មិនត្រឹមរបូត ៣ពិន្ទុឡើយ Chelsea គឺជាក្រុមមួយ ដែលធ្វើឲ្យ Crystal Palace បង្កើតកំណត់ត្រាថ្មី ២ក្នុងរដូវកាលនេះផងដែរ។ ជាក់ស្តែងណាស់ កំណត់ត្រាទី១ ដែល Crystal Palace អាចធ្វើបានក្នុងការប្រកួតនេះគឺ ក្រុមបាតតារាងមួយនេះ បានយកឈ្នះលើកដំបូងនៅ Premier League ដោយ ៧ប្រកួតកន្លងមក Crystal ស្គាល់តែការបរាជ័យ មិនទាន់ស្គាល់ជ័យជម្នះឡើយ ដែលការយកឈ្នះក្រុមតោខៀវ Chelsea នេះ គឺជាជ័យជម្នះដំបូង សម្រាប់ពួកគេ។ ជាងនេះទៅទៀត Crystal Palace បានបង្កើតកំណត់ត្រាទី២ ដោយអាចស៊ុតបញ្ចូលទីលើគូប្រកួតដំបូង ក្នុងការប្រកួតទី៨នេះ ដែលមានន័យថា ៧ប្រកួតកន្លងមក ក្រុមមួយនេះ មិនទាន់ស៊ុតចូលទីគូប្រកួតឡើយ ខណៈ Chelsea គឺជាក្រុមដំបូងបំផុត ក្នុងរដូវកាលនេះ ដែល Crystal Palace អាចធ្វើបាន។
ដូច្នេះហើយ Crystal Palace បានស្គាល់រសជាតិ ៣ពិន្ទុហើយ នៅ Premier League ដែល ៣ពិន្ទុនេះដែរ ពួកគេរកបានពីក្រុមជើងខ្លាំង តោខៀវ Chelsea មិនមែនជាក្រុមបាតតារាង ឬពាក់កណ្តាលតារាងឡើយ។
https://www.youtube.com/watch?v=LzqJg2YeSYM&t=447s
មតិយោបល់